គ្រឿងផ្សំ និងឧបករណ៍ :

១. បុកាឆិ ១គក

២. ដីឥដ្ឋ ឬដីក្រោមដើមឫស្សី ១គក

៣. អ៊ីអឹម ១០០សេសេ ដំណាក់កាលទី១ ២០០សេសេ ដំណាក់កាលទី២

៤. ស្កររងូរ ឬកាកស្ករ ៣ខាំដំណាក់កាលទី១ និង១គកដំណាក់កាលទី២

៥. ទឹកល្អ ឬទឹកគ្មានជាតិក្ល សរុបទាំង២ដំណាក់កាល ១៧ល

៦. ធុញទឹកសុទ្ធ 20 លីត្រ 

៧. ប្រព័ន្ធអ៊ែរឡុក 


វិធីធ្វើ :

១. ដំណាក់ទី១ : ការផលិតមេជីវិត 

  •  រែងដីយកតែដីម៉ត់ល្អ
  • យកបុកាឈិលាយជា១ដីឲ្យសព្វល្អ
  • យកកាកស្ក៣ខាំ EM ១០០សេសេ លាយទឹកកន្លះលីត្រ ក្រលុកឲ្យសព្វល្អ រួចយកទៅស្រោចលើល្បាយដី ច្របុលឲ្យសព្វល្អ ឲ្យសើមល្មមពូតជាដុំបាន 
  • ពូតជាដុំ ប៉ុនកំភួនដៃ
  • គ្រប់កន្សែងជាលក់ទឹកសើមល្មម ទុកកុំឲ្យត្តូវក្តៅឬពនលែខ្លាំងពេក ទុករយ:ពេល៧៥-៨៥ម៉ោង រួចសឹមបើកឡើង ធ្វើដំណាក់កាលទី២ 

 ២. ដំណាក់កាលទី២ :  ការបង្កើតមេជី 

  • យកអ៊ីអឹម ២០០សេសេ ស្ករមួយគីឡូ លាយនឹងទឹកបន្តិចក្រឡុកឲ្យរលាយសព្វល្អ 
  • ដាក់ដុំល្បាយចូលទាំងមូលឬច្របាច់ទៅក្នុងធុង
  • ចាក់ទឹកចូលចំនួនឱ្យគ្រប់ ១៧លីត្រ
  • គ្របមាត់ធុងដោយប្រព័ន្ធអ៊ែរឡុក 
  • ទុកដាក់ធុងជីនៅក្នុងកន្លែងមិនក្តៅ មិនសើម មិនត្រូវពន្លឺថ្ងៃ  រហូតដល់អស់ហ្គាស់ទើបអាចប្រើបាន